ហ្វេសប៊ុក ៖ នាថ្ងៃកាន់បិណ្ឌទី១៣នេះ លើបណ្តាញសង្គមហ្វេសប៊ុក មានការភ្ញាក់់ផ្អើលយ៉ាងខ្លាំង ធ្វើឲ្យមហាជន យ៉ាងច្រើនបានធ្វើការចែករំលែកតៗគ្នា ពីរូបភាព ២សន្លឹក បើករថយន្តឡើងចូលដល់ក្នុងព្រះវិហារ ក្នុងវត្តមួយកន្លែង ដែលជាហេតុធ្វើឲ្យមហាជនសម្តែងការហួសចិត្ត ពេលបានឃើញ រូបភាពទាំង២នេះ ។
ជាក់ស្តែង រូបភាព២សន្លឹកនេះ ត្រូវបានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា អាផ្លក់ចយ (Aplok choy)
បានបង្ហោះអមដោយសារថា «ខែភ្ជុំ 2020… យកស្រីស សខ្ចី ទៅថ្វាយបង្គំព្រះ.. នាំសិរីសួរស្តី ហេងៗ…» ។
ជាមួយគ្នានោះផងដែរ មានមតិនានា នៅលើបណ្តាញសង្គមហ្វេសប៊ុក បានលើកឡើងថា “ស្រុកខ្មែរឥឡូវសំបូរមនុស្សខ្លះឆ្កួតៗម្ល៉េះ! តើខ្ចិលអង្វរករុណាព្រះសង្ឃចុះពីវិហារ ឬ ព្រះសង្ឃអោយបើករថយន្តឡើងវិហារស្រោចទឹក ? មិនបាច់ពេលយប់ឃើញប្រេតអីទេ ប្រេតចេញមកតាំងព្រឹកហ្មង!” ។
ទន្ទឹមនឹងនេះ ក៏មានមតិជាច្រើនទៀតនិយាយថា «ថ្មីចែស ហេតុតែគេ ជាអ្នកមាន ធ្វើអីក៍សម បើកចូលកណ្តាលវិហារ ហ្មង! មិនច្រណែនទេ តាមចិត្តបងចុះ!» ។ «សម្បត្តិត្រឹម ប្រោះព្រំ នាំលាភនាំជ័យ ចាំបាច់បើកចូលដល់វិហារ ? លេងឈុតធំហ្មង! ទោះប្រគេនដល់ព្រះសង្ឃ ក៏គ្មានសាច់ការអីដែលត្រូវបើកឡានចូលចឹងដែរ» ។ «Aplok choy You Win!» ។ល។
ក្រោយមហាជនរិះគន់ គណនីហ្វេសប៊ុក Aplok choy បានលុបរូបភាពទាំង២សន្លឹកដូចខាងក្រោមនេះ ចោលវិញហើយ ៕