បើករថយន្ត​ឡើង​ដល់​កណ្ដាលព្រះ​វិហារ ឲ្យ​ព្រះសង្ឃ​ប្រោះព្រំ ផ្ទុះ​ការ​រិះគន់​ពេញ​ហ្វេ​ស​ប៊ុ​ក

ហ្វេ​ស​ប៊ុ​ក ៖ នា​ថ្ងៃ​កាន់បិណ្ឌ​ទី​១៣​នេះ លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក មានការ​ភ្ញាក់់ផ្អើល​យ៉ាង​ខ្លាំង ធ្វើ​ឲ្យ​មហាជន យ៉ាងច្រើន​បាន​ធ្វើការ​ចែករំលែក​ត​ៗ​គ្នា ពី​រូបភាព ២​សន្លឹក បើករថយន្ត​ឡើង​ចូល​ដល់​ក្នុង​ព្រះ​វិហារ ក្នុង​វត្ត​មួយ​កន្លែង ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មហាជន​សម្តែង​ការ​ហួសចិត្ត ពេល​បានឃើញ រូបភាព​ទាំង​២​នេះ ។

ជាក់ស្តែង រូបភាព​២​សន្លឹក​នេះ ត្រូវ​បាន​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ដែល​មានឈ្មោះ​ថា អា​ផ្ល​ក់​ច​យ (Aplok choy)
បាន​បង្ហោះ​អម​ដោយសារ​ថា «​ខែ​ភ្ជុំ 2020… យក​ស្រី​ស សខ្ចី ទៅ​ថ្វាយបង្គំ​ព្រះ​.. នាំ​សិរី​សួរ​ស្តី ហេង​ៗ…» ។

ជាមួយ​គ្នា​នោះ​ផង​ដែរ មាន​មតិ​នានា នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បាន​លើក​ឡើង​ថា “​ស្រុក​ខ្មែរ​ឥឡូវ​សំបូរ​មនុស្ស​ខ្លះ​ឆ្កួត​ៗ​ម្ល៉េះ​! តើ​ខ្ចិ​ល​អង្វរ​ករុណា​ព្រះសង្ឃ​ចុះ​ពី​វិហារ ឬ ព្រះសង្ឃ​អោយ​បើករថយន្ត​ឡើង​វិហារ​ស្រោច​ទឹក ? មិនបាច់​ពេល​យប់​ឃើញ​ប្រេត​អី​ទេ ប្រេត​ចេញ​មក​តាំង​ព្រឹក​ហ្មង​!” ។

ទន្ទឹម​នឹង​នេះ ក៏​មាន​មតិ​ជា​ច្រើន​ទៀត​និយាយ​ថា «​ថ្មីចែស ហេតុតែ​គេ ជា​អ្នកមាន ធ្វើ​អី​ក៍​សម បើក​ចូល​កណ្តាល​វិហារ ហ្មង​! មិន​ច្រណែន​ទេ តាម​ចិត្ត​បង​ចុះ​!» ។ «​សម្បត្តិ​ត្រឹម ប្រោះព្រំ នាំ​លាភ​នាំ​ជ័យ ចាំបាច់​បើក​ចូល​ដល់​វិហារ ? លេង​ឈុត​ធំ​ហ្មង​! ទោះ​ប្រគេន​ដល់​ព្រះសង្ឃ ក៏​គ្មាន​សាច់​ការ​អី​ដែល​ត្រូវ​បើកឡាន​ចូល​ចឹ​ង​ដែរ​» ។ «Aplok choy You Win!» ។​ល​។

ក្រោយ​មហាជន​រិះគន់ គណនី​ហ្វេ​ស​ប៊ុ​ក Aplok choy បាន​លុប​រូបភាព​ទាំង​២​សន្លឹក​ដូច​ខាងក្រោម​នេះ ចោល​វិញ​ហើយ ៕