ប្រធានសភាពាណិជ្ជកម្មខេត្តកំពត-តាកែវ-កែប លោក ហាក់ វណ្ណា ត្រូវបានចៅក្រមចេញដីកាបញ្ជាឲ្យសមត្ថកិច្ចពាក់ព័ន្ឋតាមចាប់ខ្លួនពាក់ព័ន្ឋនឹងបទឆបោកប្រាក់។
យ៉ាងណាបើតាមដីកាដែលចេញដោយលោកចៅក្រមជំនុំជម្រះ ម៉ៅ ស៊ីណា មិនបានបញ្ជាក់ថាតើលោក ហាក់ វណ្ណា ឆបោកប្រាក់ដើមបណ្តឹងប៉ុន្មាននោះទេ គ្រាន់តែបញ្ជាក់ថាដើមបណ្តឹង(អ្នកដាក់ពាក្យប្តឹង)ឈ្មោះ ស៊ុន សេង ហ៊ាង ដែលបច្ចុប្បន្នស្នាក់នៅផ្ទះភូមិខ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ក្រៅពីចេញដីកាបង្គាប់ឲ្យសមត្ថកិច្ចតាមចាប់ខ្លួន លោក ហាក់ វណ្ណា អាយុ៦០ឆ្នាំ មានទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះលេខ៦១ ផ្លូវ៥០BT សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដីកាដដែលក៍បានបង្គាប់ឲ្យតាមចាប់ខ្លួនកូនប្រុសលោក ហាក់ វណ្ណា ឈ្មោះ ហាក់ ឈុនឌី ពាក់ព័ន្ឋនឹងបទឆបោកប្រាក់ផងដែរ ៕