គណៈរដ្ឋមន្ត្រី​ថ្មី របស់​នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក ស៊ូ​ហ្គា យ៉ូ​ស៊ី​ហី​ដេ បង្ហាញ​មុខជា​ផ្លូវការ

ទីក្រុង​តូ​ក្យូ ៖ ឯកឧត្តម ស៊ូ​ហ្គា យ៉ូ​ស៊ី​ហី​ដេ និង​គណៈរដ្ឋមន្ត្រី​ថ្មី បាន​បង្ហាញ​មុខជា​ផ្លូវការ បន្ទាប់​ពី​ជាប់​ឆ្នោត​ជា​នាយក​រដ្ឋមន្ត្រី​ថ្មី​របស់​ជប៉ុន នា​ពេល​ថ្មី​ៗ​នេះ ។

ឯកឧត្តម ស៊ូ​ហ្គា យ៉ូ​ស៊ី​ហី​ដេ Yoshihide Suga ជា​នាយក​រដ្ឋមន្ត្រី​ជប៉ុន ទី​៩៩ បាន​ប្តេជ្ញា​ចិត្ត យក​គំរូ​កេរ្តិ៍ឈ្មោះ​នៃ​មុន​ៗ ជំរុញ​ការ​កែទម្រង់​បទ​ប្បញ្ញត្តិ និង​បង្កើត​គណៈរដ្ឋមន្ត្រី ដែល​ធ្វើការ​សម្រាប់​ប្រជាជន ។

សូម​បញ្ជាក់​ថា លោក Yoshihide Suga ទទួល​បាន​សម្លេង​ឆ្នោត​ចំនួន​៣១៤ ក្នុង​ចំណោម ៤៦២ ដែល​បាន​បោះ​ឆ្នោត ដោយ​សមាជិក​សភា​ជាន់​ទាប​។ នាយក​រដ្ឋមន្ត្រី​ជប៉ុន​ថ្មី​រូប​នេះ ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ដើរ​តាម​គន្លង​នយោបាយ​សេដ្ឋកិច្ច និង​ការទូត​របស់​លោក Abe ទៅ​មុខ​ទៀត ខណៈ​លោក Abe ដែល​បាន​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​រយៈពេល​៨​ឆ្នាំ បាន​ប្រកាស​លាលែង​ចេញពី​តំណែង​ដោយសារ​តែ​បញ្ហា​សុខភាព និង​រំលាយ​គណៈរដ្ឋមន្ត្រី​ជា​ផ្លូវការ ៕