ទីក្រុងតូក្យូ ៖ ឯកឧត្តម ស៊ូហ្គា យ៉ូស៊ីហីដេ និងគណៈរដ្ឋមន្ត្រីថ្មី បានបង្ហាញមុខជាផ្លូវការ បន្ទាប់ពីជាប់ឆ្នោតជានាយករដ្ឋមន្ត្រីថ្មីរបស់ជប៉ុន នាពេលថ្មីៗនេះ ។
ឯកឧត្តម ស៊ូហ្គា យ៉ូស៊ីហីដេ Yoshihide Suga ជានាយករដ្ឋមន្ត្រីជប៉ុន ទី៩៩ បានប្តេជ្ញាចិត្ត យកគំរូកេរ្តិ៍ឈ្មោះនៃមុនៗ ជំរុញការកែទម្រង់បទប្បញ្ញត្តិ និងបង្កើតគណៈរដ្ឋមន្ត្រី ដែលធ្វើការសម្រាប់ប្រជាជន ។
សូមបញ្ជាក់ថា លោក Yoshihide Suga ទទួលបានសម្លេងឆ្នោតចំនួន៣១៤ ក្នុងចំណោម ៤៦២ ដែលបានបោះឆ្នោត ដោយសមាជិកសភាជាន់ទាប។ នាយករដ្ឋមន្ត្រីជប៉ុនថ្មីរូបនេះ ត្រូវបានគេរំពឹងថា នឹងដើរតាមគន្លងនយោបាយសេដ្ឋកិច្ច និងការទូតរបស់លោក Abe ទៅមុខទៀត ខណៈលោក Abe ដែលបានកាន់តំណែងជានាយករដ្ឋមន្ត្រីរយៈពេល៨ឆ្នាំ បានប្រកាសលាលែងចេញពីតំណែងដោយសារតែបញ្ហាសុខភាព និងរំលាយគណៈរដ្ឋមន្ត្រីជាផ្លូវការ ៕