បុរសម្នាក់ជិះរថយន្ត Luxus570 ដកកាំភ្លើងគំរាមស្រ្តីមានផ្ទៃពោះ

បុរស​ម្នាក់​បាន​ស្នើ​ឲ្យ​សមត្ថកិច្ច​ខេត្តមណ្ឌលគិរី​ជួយ​ឃាត់​រថយន្ត​ស៊េរី​ទំនើប Luxus570 ព៌​ណ​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2AQ 1213 ដោយ​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​បាន​ចោទ អ្នកបើកបរ​រថយន្ត​នេះ បាន​ដក​កាំភ្លើង​គំរាម​ប្រ​ព​ន្ឋ​របស់​គាត់​ដែល​កំពុង​មាន​ផ្ទៃពោះ ។​

​យ៉ាងណា​ក៍ដោយ គេ​មិនដឹង​ថា​ករណី​នេះ​កើតឡើង​នៅ​ទីណា ពេល​ណា​ពិតប្រាកដ និង​ផ្តើម​ចេញពី​រឿង​អ្វី​នោះ​ទេ គ្រាន់តែ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក គេ​ឃើញ​បុរស​អ្នកបើកបរ​រថយន្ត​ខាងលើ​ពាក់អាវ​ដៃខ្លី​ព៌​ណ​ខៀវ ពាក់មួក​កន្តឹប​(​មើល​មិន​ច្បាស់​ដូច​ជា​មួក​ប៉ា​រ៉ា​) និង​ដៃ​ឆ្វេង​កាន់​កាំភ្លើង​ចង្អុល​មក​រក​គូទំនាស់​តែ​ប៉ុណ្ណោះ ។​

នៅរសៀលថ្ងៃទី១៨ កញ្ញា ២០២០នេះ «អង្រុត» មិនអាចរកការសុំអត្ថាធិប្បាយតបបានឡើយពី​អ្នកបើក​បរ​រថយន្តខាងលើ ។

​​សង្ឃឹមថា សមត្ថកិច្ច​នឹង​ឃាត់​រថយន្ត​ខាងលើ​និង​សួរនាំ​អ្នកបើកបរ​អំពី​ដំណើររឿង ដើម្បី​រក​យុ​ត្តិ​ធ៌​ម​ឲ្យ​ជន​រង​គ្រោះ ។​

ប្រទេស​មានច្បាប់ កងកម្លាំង​មាន​វិន័យ​និង​បទបញ្ជា​ច្បាស់លាស់ ជន​មាន​លុយ​និង​អំណាច​មួយ​ក្តាប់​តូច​មិន​នាំ​គ្នា​អនុវត្ត​ទេ ធ្វើ​ឲ្យ​តែ​ពលរដ្ឋ​ជេរ​ស្តីបន្ទោស​តែ​លើ​រាជរដ្ឋាភិបាល ពិសេស​អាប់ឱន​ដល់​ការ​ដឹកនាំ​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នោះ​ថែម​ទៀត ។ ល្មម​ៗ​បាន​ហើយ​អស់លោក មានរឿង​អី​ដោះស្រាយ​គ្នា​តាម​ច្បាប់​ទៅ កុំ​ប្រើ​អំណាច​និង​លុយកាក់ ខណៈ​ដែល​សង្គម​នេះ​បាន​និង​កំពុង​វិវត្តន៍​ខ្លួន​ឈាន​ទៅ​កាន់​នីតិរដ្ឋ ដែល​អ្នក​ប្រព្រឹត្ត​ខុសច្បាប់​ទោះ​មាន​អំណាច​ឥ​ទ្ឋិ​ពល​និង​មាន​ប្រាក់​មហាសាល​បែប​ណា ក៍​គេច​មិន​ផុត​ពី​សំណាញ់​ច្បាប់​បាន​ដែរ ៕