មន្ត្រីយោធាម្នាក់ ចុះពីលើរថយន្ត រួចជេរបញ្ចោរកប់ៗមាត់និងវាយភាគីទំនាស់ក្នុងរឿងគ្រោះថ្នាក់ចរាចរណ៍។
បើតាមវីដេអូឃ្លីបដែលគេបង្ហោះចែកចាយបន្តនៅលើបណ្តាញសង្គមហ្វេសប៊ុក ហេតុការណ៍ជេរបញ្ចោរគ្នាកណ្តាលផ្លូវសាធារណៈនិងគ្រោះថ្នាក់ចរាចរណ៍ខាងលើ បានកើតឡើងកាលពីរសៀលថ្ងៃទី៣០ កញ្ញា ២០២០ នៅចំណុចផ្លូវជាតិលេខ៤ អូរដឹម សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។
មន្ត្រីយោធាវ័យចំណាស់ដែលគេមិនទាន់ស្គាល់អត្តសញ្ញាណនិងត្រូវបានគេអះអាងថា ស្ថិតក្នុងសភាពស្រវឹងជោកជាំនោះ ជិះរថយន្តម៉ាក Morning ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BD-7402 ៕