មន្រ្តីយោធាគ្រងឯកសណ្ឋាន ចុះពីលើឡានជេរនិងប្រើហិង្សា

មន្ត្រី​យោធា​ម្នាក់ ចុះ​ពីលើ​រថយន្ត រួច​ជេរ​បញ្ចោរ​កប់​ៗ​មាត់​និង​វាយ​ភាគី​ទំនាស់​ក្នុង​រឿង​គ្រោះថ្នាក់​ចរាចរណ៍​។​

​បើ​តាម​វី​ដេ​អូ​ឃ្លី​ប​ដែល​គេ​បង្ហោះ​ចែកចាយ​បន្ត​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ហេតុការណ៍​ជេរ​បញ្ចោរ​គ្នា​កណ្តាលផ្លូវ​សាធារណៈ​និង​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​៣០ កញ្ញា ២០២០ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៤ អូរ​ដឹ​ម សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។​

​មន្ត្រី​យោធា​វ័យ​ចំណាស់​ដែល​គេ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​និង​ត្រូវ​បាន​គេ​អះអាង​ថា ស្ថិត​ក្នុង​សភាព​ស្រវឹង​ជោកជាំ​នោះ ជិះ​រថយន្ត​ម៉ាក Morning ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2BD-7402 ៕