កាលពីថ្ងៃទី៣០ កញ្ញាម្សិលមិញកម្លាំងមួកខៀវកម្ពុជា នៃកងអនុសេនាធំវិស្វកម្មពហុជំនាញលេខ៣៩៦ សហការជាមួយកម្លាំងមួកខៀវមកពីបណ្តាប្រទេសនានាដូចជាបារាំង ចិន និងអេស្ប៉ាញ បានធ្វើការបោសសម្អាតសំណល់សំណង់បាក់បែក នៅកំពង់ផែទីក្រុងបេរូត ប្រទេសលីបង់ ក្រោយការផ្ទុះកាលពីពេលកន្លងទៅ។
នេះបើយោងតាមមជ្ឈមណ្ឌលរក្សាសន្តិភាព ។
គួររំឮកថា កាលពីថ្ងៃទី០៤ សីហា ២០២០ មនុស្សជាច្រើនរយនាក់បានស្លាប់និងរាប់ពាន់នាក់ផ្សេងទៀតបានរងរបួសធ្ងន់ស្រាល ដោយសារការផ្ទុះឃ្លាំងផ្ទុកសារធាតុគីមីអាម៉ូញូមនីត្រាត២,៧៥០តោន នៅកំពង់ផែទីក្រុងបេរូត ប្រទេសលីបង់ ។ការផ្ទុះនេះ ក៍បណ្តាលឲ្យអគាររាប់ពាន់ខ្នងត្រូវបានបំផ្លិចបំផ្លាញ បណ្តាលឲ្យមនុស្សរាប់សែននាក់ត្រូវបម្លាស់ទី។ កម្លាំងបំផ្ទុះកាលពីម៉ោងជាង៦ល្ងាចថ្ងៃទី០៤ សីហានោះ ត្រូវបានអ្នកជំនាញអះអាងថា ស្មើទៅនឹង១/៤ នៃគ្រាប់បែកអាតូមិកដែលទម្លាក់នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ក្នុងសង្គ្រាមលោកលើកទី II ៕