ឥណ្ឌា ៖ ករណីឆ្លងវីរុសកូវីដ-១៩ នៅក្នុងប្រទេសឥណ្ឌា បានកើនឡើងជាង ៦,៣ លាននាក់ហើយ បន្ទាប់ពីករណីឆ្លងថ្មីបានរាយការណ៍កាលពីថ្ងៃទី៣០ កញ្ញា ម្សិលមិញនេះថា មានចំនួន ៨៦,៧៤៨ នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ ។
ចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណាវ៉ា បានកើនឡើងដល់ ៩៨,៧០៨ នាក់ ។ ប៉ុន្តែទីភ្នាក់ងារគ្រប់គ្រងជំងឺរាតត្បាតសកល ឈានមុខរបស់ប្រទេសនេះ បានប៉ាន់ប្រមាណថា អ្នកឆ្លងអាចមានចំនួន ១០ដងនៃតួលេខផ្លូវការ ដោយយោងតាមក្រុមអាជ្ញាធរនៃប្រទេសឥណ្ឌាបានរាយការណ៍ ។ ក្រុមប្រឹក្សាស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រឥណ្ឌាហៅកាត់ថា ICMR បាននិយាយកាលពីថ្ងៃអង្គារថា មនុស្សជាង ៦០លាននាក់ នៃប្រជាជនឥណ្ឌាសរុប ១,៣ពាន់លាននាក់អាចឆ្លងជំងឺនេះ ៕