លោកឧត្តមសេនីយ៍ឯក(ផ្កាយ៣) សៀន សុវណ្ណា ត្រូវបានបន្ថយឋានន្តរស័ក្តិចំនួន២ថ្នាក់ គឺមកត្រឹមឧត្តមសេនីយ៍ត្រី(ផ្កាយ១) វិញ ។
នេះបើយោងតាមព្រះរាជក្រឹត្យលេខ នស / រកត / ០៩២០/ ១០៥៣ ចុះថ្ងៃទី៣០ កញ្ញា ២០២០ ដែលឡាយព្រះហស្ថលេខាដោយព្រះកុរណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា តាមសំណើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ។
គេមិនដឹងថា តើលោក សៀន សុវណ្ណា មានកំហុសឆ្គងលើកិច្ចការងារ ឬ ក៍មានរឿងពាក់ព័ន្ឋនឹងអ្វីនោះទេ តែអតីតអគ្គនាយករងនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃរូបនេះ ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចុះហត្ថលេខាបញ្ចប់មុខតំណែង កាលពីថ្ងៃទី០២ កក្កដា ២០២០ កន្លងមកនេះ ៕