ម្ចាស់សណ្ឋាគារនៅថៃដែលសង់យកលំនាំរចនាបថអង្គរមានដើមកំណើតខ្មែរនិងសុំទោស

ទីបំផុត​ទៅ​ម្ចាស់​សណ្ឋាគារ Le Palais Hotel ដែល​មាន​ទីតាំង​ស្ថិត​នៅ​កោះ Phangan ប្រទេស​ថៃ​
​ថ្នាក់ដឹកនាំ​សណ្ឋាគារ Le Palais Hotel នៅ​លើ​កោះ Phangan បាន​ធ្វើការ​សុំ​ទោស​ដែល​ចំពោះ​ការ​យក​រូបចម្លាក់​ប្រាសាទខ្មែរ​មក​ដាក់​លម្អ​នៅ​ក្នុង​ទីកន្លែង​របស់​ខ្លួន ។​

​បើ​តាម បាងកក​ប៉ុស្តិ៍​ចេញផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ទី​០៥ តុលា ២០២០​នេះ​  ម្ចាស់​សណ្ឋាគារ​ខាងលើ​ជា​ប្តី​ប្រ​ព​ន្ឋ​មាន​ដើម​កំណើត​ខ្មែរ សញ្ជាតិ​បារាំង តែមិនបង្ហាញឈ្មោះ បាន​​បញ្ជាក់​ថា​ការ​យក​រូបចម្លាក់​និង​សង់​យក​លំនាំ​រចនាបថ​អង្គរ​នោះ ក៍​ព្រោះតែ​ខ្លួន​ចង់​បង្ហាញ​ពី​ភាព​ថ្កុំថ្កើង​នៃ​អារ្យធម៌​ខ្មែរ​តែ​ប៉ុណ្ណោះ ។​

​គិត​ត្រឹម​ម៉ោង​១២​និង​៣៧​នាទី​ថ្ងៃត្រង់​ថ្ងៃ​ចន្ទ​ដដែល​នេះ មិន​ទាន់​មាន​ប្រតិកម្ម​តប​ណាមួយ​នៅឡើយ​ទេពី​មន្ត្រី​រាជរដ្ឋាភិបាល​ខ្មែរ ពិសេស​មន្ត្រី​ក្រសួង​វប្ប​ធ៌​ម​និង​វិចិត្រសិល្បៈ ។​

​កាលពី​ចុង​ស​ប្តា​ហ៍​មុន ក្រោយ​បែកធ្លាយ​រូបភាព​សណ្ឋាគារ​ខាងលើ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ លោក ឡុ​ង ប៉ុណ្ណា​ស៊ី​រី​វត្ថ បាន​ប្រាប់​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ​ក្នុងស្រុក​ថា ករណី​នេះ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ កំពុង​សិក្សា​តាម​ទិដ្ឋភាព​ច្បាប់ និង​ទិដ្ឋភាព​ជាក់ស្តែង ក្នុង​ករណី​សណ្ឋាគារ Le Palais Hotel បាន​សាងសង់​ដោយ​យក​តាម​លំនាំ​នៃ​រចនាបថ​ប្រាសាទខ្មែរ​ដូច​ជា​ប្រាសាទបាយ័ន ប្រាសាទអង្គរវត្ត និង​ប្រាសាទបន្ទាយស្រី​ជាដើម​។​

​បើ​តាម​អ្នកនាំពាក្យ​ដដែល ម្ចាស់​សណ្ឋាគារ​នេះ មិន​បាន​សុំ​ច្បាប់​អនុញ្ញាត​ពី​ប្រទេស​កម្ពុជា​នោះ​ទេ​។ ក្នុង​ករណី​នេះ កម្ពុជា​នឹង​ធ្វើការ​ដោះស្រាយ​តាម​រយៈផ្លូវ​ទូត​ជាមួយនឹង​ប្រទេស​ថៃ​៕