ក្រុមសិក្ខាកាមវៀតណាម ចំនួន ១៥នាក់ បានមកដល់ប្រទេសកម្ពុជាហើយ ដើម្បីបំពេញកម្មសិក្សាភាសាខ្មែរ នៅក្រសួងការពារជាតិ ។
នេះបើយោងតាមហ្វេសប៊ុកផេកផ្លូវការរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍របស់ប្រទេសកម្ពុជា ។
បើតាមប្រភពដដែល សិក្ខាកាមវៀតណាមទាំង១៥នាក់នេះ បានមកដល់ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិតកាលពីម៉ោង១២និង៣០នាទីថ្ងៃត្រង់ថ្ងៃអាទិត្យ ទី០៤ តុលា ២០២០ ។
សិក្ខាកាមទាហានវៀតណាមទាំង១៥នាក់នេះ នឹងត្រូវក្រសួងការពារជាតិដាក់ឲ្យធ្វើចត្តាឡីស័ក រក្សាទុក
ដាច់ដោយឡែកចំនួន ១៤ថ្ងៃ នៅមន្ទីរពេទ្យព្រះកេតុមាលា រាជធានីភ្នំពេញ ។
គេមិនដឹងថា តើសិក្ខាកាមវៀតណាមខាងលើ នឹងត្រូវបិទបញ្ចប់បេសកកម្មបំពេញកម្មសិក្សាភាសាខ្មែរនៅពេលណានោះទេ ។
អ្នកនាំពាក្យក្រសួងការពារជាតិ មិនអាចរកការសុំអត្ថាធិប្បាយបានទេនៅល្ងាចថ្ងៃទី០៤ តុលាដដែលនេះ ។
កាលពីព្រឹកថ្ងៃទី០៥ សីហា ២០២០កន្លងមកនេះ ក្រុមនិស្សិតយោធានៃសាធារណរដ្ឋសង្គមនិយមវៀតណាមចំនួន ១៥នាក់ ក៍បានបញ្ចប់វគ្គសិក្សាថ្នាក់បរិញ្ញាបត្រភាសាខ្មែរ ៕