ប្រតិបត្តិការបង្ក្រាបនៅភោជនីយដ្ឋាន«ស៊ីនខាយសៀនមិន» ក្នុងក្រុងព្រះសីហនុកម្លាំងសមត្ថកិច្ចរកឃើញមេក្លោង និងគូកនជាជនជាតិចិន ចំនួន៩នាក់ និងរឹបអូសបានគ្រឿងញៀនជាង១២គីឡូក្រាម និងអាវុធ៣ដើម (អាវុធវែងមួយដើម និងអាវុធខ្លី២ដើម) ។
បើតាមសមត្ថកិច្ច ជនជាតិចិននិងវត្ថុតាងទាំងអស់ខាងលើ ត្រូវបានត្រូវបញ្ជូនទៅតុលាការហើយកាលពីថ្ងៃទី០៣ តុលា ២០២០ ដើម្បីចាត់ការតាមផ្លូវច្បាប់។
គួរជម្រាបថា កម្លាំងគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ ក្រោមការបញ្ជារបស់អភិបាលខេត្ត និងមានការសម្របសម្រួលពីតំណាងអយ្យការ បានបើកប្រតិបត្តិការចុះឆែកឆេរ នៅទីតាំងភោជនីយដ្ឋានមួយកន្លែងឈ្មោះ «ស៊ីនខាយសៀនមិន» កម្មសិទ្ធិរបស់ឈ្មោះ BAO FANGZE ជនជាតិចិន ស្ថិតក្រុម១៦ ភូមិ០៤ សង្កាត់០៤ ក្រុងខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០។
ក្នុងប្រតិបត្តិការកាលពីយប់ថ្ងៃទី៣ កញ្ញានោះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ជនជាតិចិនចំនួន៤១៥នាក់ ក្នុងនោះ (ស្រី១៤៣នាក់) ជនជាតិខ្មែរ ០៤នាក់ (ស្រី០១នាក់)។
ចំណែកវត្ថុតាងចាប់បានរួមមាន កាំភ្លើងខ្លី ចំនួន០២ដើម; ប្រភេទ (សូរ៉ាក់គី) ចំនួន០១ដើម បង់០១គ្រាប់ ចំនួន០៦គ្រាប់, ប្រភេទ (ប៉េអាតា) ចំនួន០១ដើម បង់០១, គ្រាប់ចំនួន៤១ ព្រមទាំងអាវុធវែងប្រភេទ AK47 ស្វ័យបត់ចំនួន០១ដើម បង់០១, គ្រាប់៦១ កាបូបខ្មៅ ចំនួន០១ និងរបស់របរជិត៣០ប្រភេទទៀត ៕