ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កំពុងសិក្សាតាមទិដ្ឋភាពច្បាប់ និងទិដ្ឋភាពជាក់ស្តែង ក្នុងករណីសណ្ឋាគារនៅក្នុងប្រទេសថៃមួយដែលមានឈ្មោះថា Le Palais Hotel បានសាងសង់ដោយយកតាមលំនាំនៃរចនាបថប្រាសាទខ្មែរដូចជាប្រាសាទបាយ័ន ប្រាសាទអង្គរវត្ត និងប្រាសាទបន្ទាយស្រីជាដើម។
បើតាមអ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ បានប្រាប់ RFI ថា ម្ចាស់សណ្ឋាគារនេះ មិនបានសុំច្បាប់អនុញ្ញាតពីប្រទេសកម្ពុជានោះទេ។ ក្នុងករណីនេះ កម្ពុជានឹងធ្វើការដោះស្រាយតាមរយៈផ្លូវទូតជាមួយនឹងប្រទេសថៃ៕