ខេត្តកោះកុង ៖ លោកស្រីវេជ្ជបណ្ឌិត ឈុន រ៉ាវុធ អភិបាលរងនៃគណ:អភិបាលខេត្តកោះកុង និងជាអតីតអនុប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង បានទទួលមរណភាព នៅវេលាម៉ោង១២៖៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ ក្នុងជន្មាយុ៤៩ឆ្នាំ ដោយរោគាពាធ ។
បច្ចុប្បន្ន សពលោកស្រី ឈុន រ៉ាវុធ ត្រូវបានតម្កល់នៅគេហដ្ឋានលេខ G21 នៅបូរីវើលថោន ផ្លូវបេតុង ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ៕