អភិបាលក្រុង​ប៊ូ​សាន លាលែង​ពី​តំណែង បន្ទាប់​ពី​មានរឿង​អាស្រូវ​ផ្លូវភេទ

ទីក្រុង​ប៊ូ​សាន ៖ ចៅហ្វាយ​ក្រុង​ប៊ូ​សាន ដែល​ជាទី​ក្រុង​កំពង់​ផែ ធំ​បំផុត​របស់​ប្រទេស​កូរ៉េ​ខាងត្បូង កាលពី​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​ស្នើ​សុំ​លាលែង​ពី​តំណែង និង​សុំ​ទោស​ចំពោះ​ការ​ប្រព្រឹត្ត​អំពើ​ផ្លូវភេទ នេះ​បើ​តាម​សារព័ត៌មាន​(​យ៉ុ​ន​ហាប់​)​ ចុះ​ផ្សាយ​ថ្ងៃ​ទី​២៣ មេ​សា​នេះ ។

លោក អូ កែវ​ដុន Oh Keodon អភិបាលក្រុង​ប៊ូ​សាន បាន​និយាយ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា “​នៅ​ក្នុង​ការ​ប្រជុំ​ខ្លី​មួយ ដែល​មាន​រយៈពេល​៥​នាទី រឿងអាស្រូវ​ផ្លូវភេទ​កើតឡើង​ដោយ​មាន​ទំនាក់ទំនង​រាង​កាយ​ជាមួយ​មនុស្ស​ម្នាក់ ។ ខ្ញុំ​ឱនក្បាល​សុំ​ទោស​” ។

លោក អូ កែវ​ដុន បាន​និយាយ​បន្ត​ថា “​ក្នុង​នាម​ជា​មន្ត្រី​សាធារណៈ​ម្នាក់ ដែល​មាន​ទំនួល​ខុស​ត្រូវ ខ្ញុំ​សុំ​លាឈប់ និង​កែប្រែ​ចំពោះ​កំហុស​នេះ​ដោយ​ប្រើ​ជីវិត​ដែល​នៅ​សេសសល់ ។ ខ្ញុំ​មាន​កំហុស​ធំ​ណាស់​” ។

លោក អូ កែវ​ដុន ត្រូវ​បាន​គេ​បោះ​ឆ្នោត​ជ្រើសរើស​ជា​អភិបាលក្រុង នៅ​ឆ្នាំ ២០១៨ ៕