យោងតាមកាសែតបក្សពលករកូរ៉េខាងជើង Rodong Sinmum បានឲ្យដឹងថា អំឡុងពេលមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ទៅពិនិត្យស្ថានភាពទឹកជំនន់នៅក្នុងនៅឃុំ Taechongri ខេត្ត North Hwanghae កាលពីអំឡុង ខែសីហា ២០២០ រថយន្តរបស់មេដឹកនាំវ័យក្មេងនេះ បានក្រឡាប់ធ្លាក់ចូលប្រឡាយ តែមិនបានធ្វើឲ្យលោក គីម រងរបួសអ្វីនោះឡើយ ហើយលោកក៍បានឲ្យអរគុណទៅកាន់ប្រជាពលរដ្ឋរបស់ខ្លួនដែលបានជួយរុញនិងយករូបលោកចេញពីរថយន្ត ហើយលោកថាលោកទេជាអ្នកជំពាក់គុណប្រជាពលរដ្ឋរបស់លោក ។
នៅក្នុងការអត្ថាធិប្បាយរបស់លោកនៅក្រោយកើតហេតុនោះ ក៍បង្កឲ្យមានការចាប់អារម្មណ៍ ប៉ុន្តែប្រព័ន្ឋផ្សព្វផ្សាយមិនបញ្ចេញព័ត៌មាននេះដោយសារពេលនោះ មានពាក្យចចាមអារ៉ាមជាច្រើនទាក់ទងទៅនឹងសុខភាពរបស់មេដឹកនាំផ្តាច់ការវ័យក្មេងរូបនេះ ៕