លោក គីម ជុងអ៊ុន ជិះរថយន្ត Lexus LX 570 ក្រឡាប់ធ្លាក់ប្រឡាយ

យោង​តាម​កាសែត​បក្ស​ពលករ​កូរ៉េ​ខាងជើង Rodong Sinmum បាន​ឲ្យ​ដឹង​ថា អំឡុង​ពេល​មេដឹកនាំ​កូរ៉េ​ខាងជើង លោក គី​ម ជុង​អ៊ុ​ន ទៅ​ពិនិត្យ​ស្ថានភាព​ទឹកជំនន់​នៅ​ក្នុង​នៅ​ឃុំ Taechongri ខេត្ត North Hwanghae កាលពី​អំឡុង ខែសីហា ២០២០ រថយន្ត​របស់​មេដឹកនាំ​វ័យក្មេង​នេះ បាន​ក្រឡាប់​ធ្លាក់​ចូល​ប្រឡាយ តែ​មិន​បាន​ធ្វើ​ឲ្យ​លោក គី​ម រង​របួស​អ្វី​នោះ​ឡើយ ហើយ​លោក​ក៍បាន​ឲ្យ​អរគុណ​ទៅ​កាន់​ប្រជាពលរដ្ឋ​របស់​ខ្លួន​ដែល​បាន​ជួយ​រុញ​និង​យក​រូប​លោក​ចេញពី​រថយន្ត ហើយ​លោក​ថា​លោក​ទេ​ជា​អ្នក​ជំពាក់​គុណ​ប្រជាពលរដ្ឋ​របស់​លោក ។​

​នៅ​ក្នុង​ការ​អត្ថាធិប្បាយ​របស់​លោក​នៅ​ក្រោយ​កើតហេតុ​នោះ ក៍​បង្ក​ឲ្យ​មានការ​ចាប់អារម្មណ៍ ប៉ុន្តែ​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ​មិន​បញ្ចេញ​ព័ត៌មាន​នេះ​ដោយសារ​ពេល​នោះ មាន​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​ទាក់ទង​ទៅ​នឹង​សុខភាព​របស់​មេដឹកនាំ​ផ្តាច់​ការ​វ័យក្មេង​រូប​នេះ ៕