លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងជាសាធារណៈខាងលើបែបនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៤ តុលា ២០២០ ក្នុងឱកាសដែលលោកបានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជាស្បៀងអាហារ និងសម្ភារប្រើប្រាស់ជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង នៅក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
លោក ហ៊ុន សែន ថ្លែងបែបនេះដែរ គឺលោកឆ្លើយតបទៅនឹងអ្នក(ក្រុមប្រឆាំង)ដែលប្រមាថលោក ដោយលោកប្រមុខរាជរដ្ឋាភិបាលថា អ្នកដែលប្រមាថលោកប្រយ័ត្នស្លាប់មុនលោក ។
នៅក្នុងឱកាសនោះដែរ លោក ហ៊ុន សែន ក៍បានបន្ថែមដែរថា លោកមានសមត្ថភាពតែពន្លត់ភ្លើងសង្គ្រាម តែលោកមិនអាចធ្វើគ្រូអាចារ្យចំពោះជនមួយក្រុម ដែលប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌នោះទេ ហើយថាក្រុមប្រឆាំងទាំងនោះ បានជេរអ្នកគាំទ្រគណបក្សប្រជាជនសុទ្ធតែយួន និងដាក់ចេញនយោបាយមានឯងអត់អញ មានអញអត់ឯង ដែលធ្វើឱ្យលោកមិនអាចអត់ឱនឱ្យបាន ៕