ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន លោក ស៊ី ជីនពីង បានព្រមានអាមេរិកថា ចិនមិនខ្លាចធ្វើសង្គ្រាមជាមួយអាមេរិកឡើយ ហើយកងទ័ពចិនក៍បានត្រៀមខ្លួនរួចជាស្រេចហើយដែរដើម្បីវ៉ៃអាមេរិក ។
ថ្លែងចេញពីទីក្រុងប៉េកាំងក្នុងខួប៧០ឆ្នាំនៃសង្គ្រាមកូរ៉េ លោក ស៊ី បានប្រកាសយ៉ាងដូច្នេះថា «តាមរយៈជោគជ័យនៃសង្គ្រាមកូរ៉េឆ្នាំ១៩៥០-៥៣ ដែលចិនបានចូលរួមវ៉ៃអាមេរិកដែរនោះ គឺមកទល់នឹងពេលនេះ ប្រជាជនចិនក៍មិនខ្លាចការធ្វើសង្គ្រាមជាមួយប្រទេសណាដែលហ៊ានបង្កបញ្ហាមកដល់មាត់ទ្វារផ្ទះរបស់យើង(ចិន)នោះឡើយ។ » ៕