ដោយសារទឹកជំនន់បាននិងកំពុងហូរកាត់ពីលើផ្លូវជាតិលេខ ២ ក្នុងភូមិសាស្ត្រខណ្ឌដង្កោ រាជធានីភ្នំពេញ បានបណ្តាលអោយទឹកហូរច្រោះ បាក់ជើងទេរផ្លូវ និងដើម្បីចៀសវាងគ្រោះថ្នាក់ជាយថាហេតុ រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសបិទចរាចរណ៍ទាំងស្រុងជាបណ្តោះអាសន្ន ចាប់ពីវេលាម៉ោង៨យប់ ថ្ងៃទី២៣ តុលា២០២០នេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី ។
នេះបើយោងតាមហ្វេសប៊ុកផេកផ្លូវការរបស់មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ដែលបង្ហោះនៅយប់ថ្ងៃទី២៣ តុលានេះ ៕