ស្រ្តីម្នាក់ឆ្លងទន្លេនៅលើតួស្ពានកោះកុង

ស្ត្រី​ម្នាក់ បាន​ឈឺពោះ​ឆ្លងទន្លេ​ភ្លាម​ៗ​នៅ​លើ​ស្ពាន​កោះកុង និង​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​ខេត្តកោះកុង​បាន​ជួយ​សម្រាលកូន​ប្រកបដោយ​សុវត្ថិភាព ។​

 

​បើ​តាម​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​មន្ទីរពេទ្យ​ខេត្តកោះកុង​បានឱ្យ​ដឹង​ទៀត​ថា ស្ត្រី​ដែល​ឆ្លងទន្លេ​លើ​តួ​ស្ពាន​កោះកុង​បង្ក​ការ​ភ្ញាក់ផ្អើល​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ តុលា ២០២០​នេះ ឈ្មោះ វុ​ធ ចិន្តា មាន​ទីលំនៅ​ភូមិ​ចាំ​យាម ឃុំ​ប៉ាក់​ខ្ល​ង ស្រុក​មណ្ឌល​សីមា ខេត្តកោះកុង ។​

​ក្រោយ​គ្រូពេទ្យ​ជួយ​សម្រាលកូន​ដោយ​ជោគជ័យ​នោះ​រួច​មក ស្ត្រី​និង​ទារ​កក៍​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​បាន​បញ្ជូន​ទៅ​សម្រាក​នៅ​មន្ទីរពេទ្យ​ខេត្តកោះកុង ដើម្បី​ថែទាំ​សុខភាព​បន្ត ៕