មានអំណាចនិងទ្រព្យមហាសាលបែបណាក៍នៅតែស្លាប់ បុត្រាទី២ស្តេចប្រ៊ុយណេចូលទិវង្គត

ទីបំផុត​ទៅ ព្រះ​អង្គ​ម្ចាស់ Haji Abdul Azim បុត្រា​ទី​២​របស់​ព្រះ​ចៅ​ស៊ុ​ល​តង់​ប្រ៊ុ​យ​ណេ ហា​ស្សា​ណា​ល់ បុល​គៀ បាន​ចូល​ទិវង្គត​ហើយ ក្នុង​ព្រះ​ជន្ម​៣៨​វស្សា នៅ​ក្នុង​ទីក្រុង​បាន​ដា​ស៊េរី បេ​ហ្កា​វ៉ា​ន់ កាលពី​ថ្ងៃ​ទី​២៤ តុលា ២០២០ បន្ទាប់​ពី​ព្រះ​អង្គ​បាន​តស៊ូ​ជាមួយនឹង​ជំងឺ​អស់​រយៈពេល​ជា​ច្រើន​ខែ ។​

​មិន​មាន​ព័ត៌មាន​ផ្លូវការ​ណាមួយ​បញ្ជាក់​អំពី​មូលហេតុ​ពិតប្រាកដ​នៃ​ការ​យាង​ចូល​ទិវង្គត​របស់​ព្រះ​អង្គ​ម្ចាស់ Azim នោះ​ទេ តែ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ប្រទេស​ប្រ៊ុ​យ​ណេ​បាន​ឲ្យ​ដឹង​ថា ព្រះ​អង្គ​ម្ចាស់ Azim ទ្រង់​ប្រឈួន​ធ្ងន់ធ្ងរ​យូរ​មក​ហើយពី​ជំងឺមហារីក​ថ្លើម ។​

​ការ​យាង​ចូល​ទិវង្គត​របស់​ព្រះ​អង្គ​ម្ចាស់ Azim ត្រូវ​បាន​រាជរដ្ឋាភិបាល​ប្រ៊ុ​យ​ណេ​ប្រកាស​កាន់ទុក្ខ​រយៈពេល​៧​ថ្ងៃ​ចាប់ពី​ចុង​ស​ប្តា​ហ៍​នេះ ។​

​ក្រៅពី​ការ​ប្រកាស​កាន់ទុក្ខ​របស់​រដ្ឋាភិបាល​ប្រ៊ុ​យ​ណេ គេ​ក៍​ឃើញ​មាន​មេដឹកនាំ​អាស៊ាន​ចំនួន​៣​ប្រទេស បាន​ផ្ញើ​សារ​រំលែក​ទុក្ខ​ចំពោះ​ការ​ចូល​ទិវង្គត​របស់​ព្រះ​អង្គ​ម្ចាស់ Azim ក្នុង​នោះ​មាន​នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី​Muhyiddin Yassin,  នាយក​រដ្ឋមន្ត្រី​សិង្ហ​បុរី លី សៀន​ឡុ​ង និង​នាយក​រដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា ដែល​ក្រុម​បាតុករ​កំពុង​ទាមទារ​ឲ្យ​ចុះ​ពី​តំណែង​ផង​ដែរ ។​

​បើ​តាម​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ​ក្រៅ​ស្រុក ព្រះ​អង្គ​ម្ចាស់ Azim ជា​ផលិតករ​ភាពយន្ត​ហូ​លី​វូ​ដ ដែល​រាប់អាន​ស្និទ្ធស្នាល​ជាមួយ​តារា​ល្បី​ៗ​ផង​ដែរ​ដូច​ជា Michael Jackson, Mariah Carey និង Pamela Anderson ជាដើម ហើយ​ធ្លាប់​ទាំង​ចាយ​លុយ​១០​លាន​ដុល្លារ​ឲ្យ​តារាចម្រៀង Michael Jackson ចូលរួម​ពិធី​ខួបកំណើត​២៥​វស្សា​របស់​ទ្រង់​នោះ​ទៀត​។​

​ព្រះ​អង្គ​ម្ចាស់ Azim បាន​បោះទុន​ជាង​៤​លាន​ដុល្លារ​បង្កើត​ផលិតកម្ម​ភាពយន្ត​ផ្ទាល់ខ្លួន ហើយ​ទ្រង់​បាន​ផលិតភាព​យន្ត​៣​រឿង រួម​មានរឿង​៖ You’re Not You (២០១៤), The Time of Their Lives (២០១៧) និង The Happy Prince (២០១៨) ៕