បុរសម្នាក់ត្រូវបានប៉ូលិសចាប់ខ្លួនពីបទដុតបំផ្លាញផ្ទះខ្លួនឯង ក្រោយពីបុរសនោះមើលរឿងក្តៅសាច់តាមទូរសព្ទដៃបណ្តាលឲ្យតណ្ហាពុះកញ្ជ្រោល មកដល់ផ្ទះសុំប្រពន្ឋរួមភេទមិនបាន ។
ហេតុការណ៍នេះ បានកើតឡើងកាលពីប់ថ្ងៃទី២៦ តុលា ២០២០ នៅក្នុងសង្កាត់ Satuek ខេត្ត Buriram ប្រទេសថៃ ។
បើតាម ch3thailandnews បានឲ្យដឹងថា បុរសដែលស្រវឹងស្រាផង តណ្ហាឡើងដល់កំពូលផងក្រោយទើបមើលរឿងក្តៅសាច់នោះ និងសុំប្រពន្ឋរួមភេទ ប្រពន្ឋមិនអោយដុតផ្ទះនោះឈ្មោះ Narong Chan Phaksarum អាយុ៣៣ឆ្នាំ ។
ប្រភពដដែលបានស្រង់សម្តីប្រពន្ឋឈ្មោះ Ratchaneekorn អាយុ៣០ឆ្នាំ បានបញ្ជាក់បន្ថែមថា
មុនពេលប្តីដុតផ្ទះ គឺប្តីរបស់នាងមិនដឹងមកពីហូបស្រាពីណាមកទេ ហើយមកដល់មុខផ្ទះក៍ស្រែកហៅប្រពន្ឋ និងបានខ្សឹបដាក់ត្រចៀកនាងសុំរួមភេទ ព្រមទាំងខ្សឹបប្រាប់នាងទៀតថា ខ្លួន(ប្តី)នឹងប្រើប្រាស់ក្បាច់ថ្មី ។ ពេលលឺប្តីនិយាយដូច្នោះ ខ្លួន(ប្រពន្ឋ)មានការភ័យខ្លាច ក៏បញ្ឆោតប្ដីឲ្យទៅងូតទឹក ស្របពេលដែលប្ដីទៅងូតទឹក នាងក៏បាននាំកូនទៅផ្ទះឪពុកមារ ដែលនៅឆ្ងាយពីផ្ទះនាងប្រមាណ២០គីឡូម៉ែត្រ ។ មួយសន្ទុះក្រោយមក អ្នកជិតខាងក៏បានទូរស័ព្ទមកនាងថាផ្ទះត្រូវភ្លើងឆេះហើយ ។
ប្រពន្ឋបានបន្តថា អ្នកជិតខាងក៍បានប្រាប់នាងដែរថា នៅពេលភ្លើងកំពុងឆាបឆេះ អ្នកជិតខាងបានជួយពន្លត់ដែរ តែត្រូវប្តីនាងវាយគេវាយឯងនិងស្រែកគំរាមមិនឲ្យចូលពន្លត់ ទើបបណ្តាលឲ្យផ្ទះឆេះទាំងស្រុង ។ ប្រពន្ឋបានប្រាប់សមត្ថកិច្ចទៀតថា ក្រោយដុតផ្ទះឆេះហ្មត់នោះរួចមក ប្តីខ្លួនក៍រត់គេចខ្លួន តែមិនបានប៉ុន្មានម៉ោងផង ក៍ត្រូវសមត្ថកិច្ចចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់៕