មើលរឿងក្តៅសាច់ចប់ មកដល់ផ្ទះខ្សឹបសុំប្រពន្ឋរួមភេទ ប្រពន្ឋមិនអោយដុតផ្ទះខ្ទេច

បុរស​ម្នាក់​ត្រូវ​បាន​ប៉ូលិស​ចាប់ខ្លួន​ពី​បទ​ដុត​បំផ្លាញ​ផ្ទះ​ខ្លួនឯង ក្រោយ​ពី​បុរស​នោះ​មើល​រឿង​ក្តៅ​សាច់​តាម​ទូរ​សព្ទ​ដៃ​បណ្តាល​ឲ្យ​តណ្ហា​ពុះកញ្ជ្រោល មក​ដល់​ផ្ទះ​សុំ​ប្រ​ព​ន្ឋ​រួម​ភេទ​មិន​បាន ។​

​ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​ប់​ថ្ងៃ​ទី​២៦ តុលា ២០២០ នៅ​ក្នុង​សង្កាត់ Satuek ខេត្ត Buriram ប្រទេស​ថៃ ។​

​បើ​តាម ch3thailandnews បាន​ឲ្យ​ដឹង​ថា បុរស​ដែល​ស្រវឹងស្រា​ផង តណ្ហា​ឡើង​ដល់​កំពូល​ផង​ក្រោយ​ទើប​មើល​រឿង​ក្តៅ​សាច់​នោះ និង​សុំ​ប្រ​ព​ន្ឋ​រួម​ភេទ ប្រ​ព​ន្ឋ​មិន​អោយ​ដុត​ផ្ទះ​នោះ​ឈ្មោះ Narong Chan Phaksarum អាយុ​៣៣​ឆ្នាំ ។​

​ប្រភព​ដដែល​បាន​ស្រង់​សម្តី​ប្រ​ព​ន្ឋ​ឈ្មោះ Ratchaneekorn អាយុ​៣០​ឆ្នាំ បាន​បញ្ជាក់​បន្ថែម​ថា​

​មុន​ពេល​ប្តី​ដុត​ផ្ទះ គឺ​ប្តី​របស់​នាង​មិនដឹង​មក​ពី​ហូប​ស្រា​ពី​ណា​មក​ទេ ហើយ​មក​ដល់​មុខ​ផ្ទះ​ក៍​ស្រែកហៅ​ប្រ​ព​ន្ឋ និង​បាន​ខ្សឹប​ដាក់​ត្រចៀក​នាង​សុំ​រួម​ភេទ ព្រមទាំង​ខ្សឹប​ប្រាប់​នាង​ទៀត​ថា ខ្លួន​(​ប្តី​)​នឹង​ប្រើប្រាស់​ក្បាច់​ថ្មី ។ ពេល​លឺ​ប្តី​និយាយ​ដូច្នោះ ខ្លួន​(​ប្រ​ព​ន្ឋ​)​មានការ​ភ័យ​ខ្លាច ក៏​បញ្ឆោត​ប្ដី​ឲ្យ​ទៅ​ងូតទឹក ស្រប​ពេល​ដែល​ប្ដី​ទៅ​ងូតទឹក នាង​ក៏​បាន​នាំ​កូន​ទៅ​ផ្ទះ​ឪពុកមារ ដែល​នៅ​ឆ្ងាយ​ពី​ផ្ទះ​នាង​ប្រមាណ​២០​គីឡូម៉ែត្រ ។ មួយសន្ទុះ​ក្រោយមក អ្នក​ជិតខាង​ក៏​បាន​ទូរស័ព្ទ​មក​នាង​ថា​ផ្ទះ​ត្រូវ​ភ្លើង​ឆេះ​ហើយ ។​

​ប្រ​ព​ន្ឋ​បាន​បន្ត​ថា អ្នក​ជិតខាង​ក៍បាន​ប្រាប់​នាង​ដែរ​ថា នៅ​ពេល​ភ្លើង​កំពុង​ឆាបឆេះ អ្នក​ជិតខាង​បាន​ជួយ​ពន្លត់​ដែរ តែ​ត្រូវ​ប្តី​នាង​វាយ​គេ​វាយ​ឯង​និង​ស្រែក​គំរាម​មិន​ឲ្យ​ចូល​ពន្លត់ ទើប​បណ្តាល​ឲ្យ​ផ្ទះ​ឆេះ​ទាំងស្រុង ។ ប្រ​ព​ន្ឋ​បាន​ប្រាប់​សមត្ថកិច្ច​ទៀត​ថា ក្រោយ​ដុត​ផ្ទះ​ឆេះ​ហ្មត់​នោះ​រួច​មក ប្តី​ខ្លួន​ក៍​រត់គេច​ខ្លួន តែ​មិន​បាន​ប៉ុន្មាន​ម៉ោង​ផង ក៍​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​៕