សមាជិកសភាគណបក្សប្រឆាំងភឿថៃ លោក វីសាន ទិចាតទីរ៉ាវ៉ាត ( Wisarn Techateerawat ) បានយកកាំបិតអារដៃឆ្វេងខ្លួនឯងនៅអំឡុងពេលកិច្ចពិភាក្សាក្នុងរដ្ឋសភាអំពីការទាមទាររបស់និស្សិតនិងយុវជនឲ្យលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ឋ ចាន់អូចា ចុះចេញពីតំណែង ។
បើតាម Bangkok Post ការអារដៃពីសំណាក់លោកតំណាងរាស្ត្រមកពីខេត្តឈៀងរ៉ៃ ( Chiang Rai) ភាគខាងជើងថៃកាលពីថ្ងៃទី២៧ តុលា ២០២០ គឺលោក វីសាន ទិចាតទីរ៉ាវ៉ាត មិនចង់ឲ្យមានការប្រឈមមុខដាក់គ្នារវាងកងកម្លាំងរដ្ឋាភិបាលនិងក្រុមបាតុករដែលនាំដល់ការបង្ហូរឈាមគ្នា ជាពិសេសមិនចង់ឲ្យក្រុមបាតុករដែលជានិស្សិតនិងយុវជនហូរឈាម ។
នៅក្នុងការពិភាក្សារហូតដល់យប់មិញនិងឈានដល់ការបង្ហាញឆន្ទៈអារដៃខ្លួនឯងដេរ៩ថ្នេរ មិនចង់ឲ្យឈាមថៃហូរដោយការប្រកាន់ជំហររៀងៗខ្លួននេះ(រដ្ឋាភិបាលលោកប្រាយុទ្ឋនិងក្រុមបាតុករ) លោក វីសាន ទិចាតទីរ៉ាវ៉ាត អាយុ៦៤ឆ្នាំ បានអះអាងក្នុងសភាថា លោកមិនមានយោបល់អ្វីក្នុងការដោះស្រាយបញ្ហានយោបាយនោះទេ គឺលោកគ្រាន់តែមិនចង់ឲ្យក្រុមបាតុករក្មេងៗហូរឈាមតែប៉ុណ្ណោះ ៕