អ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា មានចំនួនសរុប១១៦៦នាក់ (ទាំងតេស្តលើកទី១ និងលើកទី២) ដែលទទួលបានលទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា មានចំនួន១១៤៣នាក់ ក្នុងនោះ១១៤០នាក់ ពុំមានមេរោគកូវីដ១៩ ។ ចំណែកនៅសល់វត្ថុសំណាក់ចំនួន២៣នាក់ ដែលនឹងត្រូវវិភាគបន្តដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី១០ ខែវិច្ឆិកានេះ ។
នេះបើយោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលដែលចេញផ្សាយជាសាធារណៈនៅប៉ុន្មាននាទីមុននេះ ។
បើតាមសេចក្តីប្រកាសដដែល គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី១០ វិច្ឆិកា ២០២០នេះ នៅកម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន៣០០នាក់ (ស្ត្រី៦០នាក់) ក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន២៨៨នាក់ (ស្រី៥៨នាក់) និងអ្នកកំពុងសម្រាកនៅមន្ទីរពេទ្យមិត្តភាព ខ្មែរសូវៀត ចំនួន១២នាក់(ស្រី២នាក់)៕