អ្នកធ្វើចត្តាឡីស័កដែលល្មើសនឹងវិធានការ ត្រូវមានទោសព្រហ្មទណ្ឌនិងពិន័យជាប្រាក់

បុគ្គល​ដែល​មិន​អនុវត្ត​តាម​វិធានការ​សុខាភិបាល​ក្នុង​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក ត្រូវ​ទទួល​ពិន័យ​អន្តរការណ៍​ជា​ទឹកប្រាក់​ពី ២០​ម៉ឺន​រៀល ទៅ​១​លាន​រៀល និង​ត្រូវ​ផ្តន្ទាទោស​តាម​ច្បាប់ព្រហ្មទណ្ឌ​ជា​ធរមាន តាម​មាត្រា​៨​នៃ​អនុក្រឹត្យ​១២៩ អន​ក្រ​.​បក ចុះ​ថ្ងៃ​ទី​១៧ ខែកញ្ញា ២០១៥ ព្រមទាំង​តម្រូវ​ឲ្យ​អនុវត្ត​វិធានការ​ក្រសួងសុខាភិបាល ។​

​នេះ​បើ​យោង​តាម​វិធានការ​សំខាន់​ចំនួន​១០ នៃ​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក ដែល​ដាក់​ចេញ​ដោយ​ក្រសួងសុខាភិបាល​នៅ​ព្រឹក​ថ្ងៃ​ទី​១០ វិច្ឆិកា ២០២០​នេះ ៕