បុគ្គលដែលមិនអនុវត្តតាមវិធានការសុខាភិបាលក្នុងការធ្វើចត្តាឡីស័ក ត្រូវទទួលពិន័យអន្តរការណ៍ជាទឹកប្រាក់ពី ២០ម៉ឺនរៀល ទៅ១លានរៀល និងត្រូវផ្តន្ទាទោសតាមច្បាប់ព្រហ្មទណ្ឌជាធរមាន តាមមាត្រា៨នៃអនុក្រឹត្យ១២៩ អនក្រ.បក ចុះថ្ងៃទី១៧ ខែកញ្ញា ២០១៥ ព្រមទាំងតម្រូវឲ្យអនុវត្តវិធានការក្រសួងសុខាភិបាល ។
នេះបើយោងតាមវិធានការសំខាន់ចំនួន១០ នៃការធ្វើចត្តាឡីស័ក ដែលដាក់ចេញដោយក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី១០ វិច្ឆិកា ២០២០នេះ ៕