ប្រជាពលរដ្ឋខ្មែរភាគច្រើនបានស្គាល់ហើយនូវឈ្មោះបុរសជនជាតិវៀតណាមដែលល្បីល្បាញបំផុតខាងបង្កើត មនោគមវិទ្យាពង្រីកទឹកដី នោះគឺ ហូ ជីមិញ ហៅ ង្វៀប អាយគួក ។
វៀតណាម គោរពរសាសនាខុងជឺ តាវ ពុទ្ធមហាយាន រ៉ូម៉ាំងកាតូលិក ប្រូតេស្ដង់ មូស្លីម(នៅខាងភូមិភាគនិរតី ដែលជាជនជាតិចាម) និងសាសនាផ្សេងៗ ប៉ុន្តែអ្នកប្រវត្តិសាស្រ្តនិងអ្នកតាមដាននយោបាយមួយចំនួនបានលើកឡើងបែបចំអកថា សាសនាដែលពលរដ្ឋវៀតណាមគោរពបំផុតនោះ គឺ ហូ ជីមិញ ទៅវិញទេ ។
ហូ ជីមិញកើតនៅថ្ងៃទី ១៩ ឧសភា ១៨៩០ ហូជីមិញ ក្នុងភូមិ គីមលៀន ស្រុក ណាមដាន ខេត្ត ងេអាន ។ នៅឆ្នាំ ១៩១២ គាត់បានធ្វើដំនើរទៅសហរដ្ឋអាមេរិច ហើយបានធ្វើជាអ្នកដុតនំបុ័ងនៅ ញ៉ូយ៉ក និង បុស្តុន ។កំលុងពេលនោះ គាត់បានជួបពួកជាតិនិយមកូរ៉េ ដែលបានជះឥទ្ធិពលដល់ផ្នត់គំនិតនយោបាយគាត់។ គាត់ជាអ្នកបដិវត្តវៀតណាមដែលទទួលឥទ្ធិពលម៉ាក្ស លេនីន ។ គាត់បានឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីពីឆ្នាំ ១៩៤៥ ដល់ ១៩៥៥ និង ជាប្រធានាធិបតីនៃសាធារណរដ្ឋសង្គមនិយមវៀតណាមពីឆ្នាំ ១៩៤៥ ដល់ ១៩៦៩។ គាត់គឺជាស្ថាបនិកវៀតណាមប្រជាធិបតេយ្យ(វៀតណាមខាងជើង ដល់ឆ្នាំ ១៩៧៦ វៀតណាមខាងជើង និង វៀតណាមខាងត្បូង គឺកម្ពុជាក្រោម បានកុម្មុយនិស្តយួនប្រមូលជាសាធារណរដ្ឋសង្គមនិយមនៃវៀតណាម) ជាស្ថាបនិកនៃកងទ័ពប្រជាជនវៀតណាម និងជាស្ថាបនិកនៃពួកយៀកកុងក្នុងសង្រ្កាមវៀតណាមរហូតដល់គាត់ទទួលមរណភាពនៅឆ្នាំ ១៩៦៩ ៕