អនុរដ្ឋលេខាធិការក្រសួងការពារជាតិ លោក ស ថាវី និងបក្ខពួក ត្រូវបានតុលាការចោទប្រកាន់ពាក់ព័ន្ធនឹងការបញ្ហាលក់ដីមិនមែនជារបស់ខ្លួន នៅសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ហើយនៅព្រឹកមិញ លោក ស ថាវី បានចូលខ្លួនតាមដីកាបង្គាប់របស់តំណាងអយ្យការដើម្បីសាកសួរ ។
បើតាមដីការបស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់លោក ស ថាវី និងបក្សពួកពីបទ «ផ្តើមគំនិតក្នុងអំពើលួចលក់អចលនវត្ថុ ដែលមិនមែនជារបស់ខ្លួន»។
ដីការបស់ព្រះរាជអាជ្ញា សយ ណូរ៉ា បានសម្រេចចោទប្រកាន់បើកការស៊ើបសួរលើមនុស្សចំនួនដូចខាងក្រោម៖
*ទី១៖ លោក ស ថាវី អាយុ៥៣ឆ្នាំ (ក្រៅឃុំ)
*ទី២៖ លោក ឡុង ដារ៉ា ហៅ ណាង (ឃុំខ្លួន)
*ទី៣៖ លោក ប៉ូច ថេន អាយុ៥២ឆ្នាំ (ឃុំខ្លួន)
*ទី៤៖ លោក ឡូញ រស់ អាយុ៤០ឆ្នាំ (ឃុំខ្លួន)
*ទី៥៖ លោក អ៊ុក ភក្តី កើតឆ្នាំ១៩៦៦ (ក្រៅឃុំ)
*ទី៦៖ លោក យិន អ៉ិម (ក្រៅឃុំ)
*ទី៧៖ លោក ម៉ាត់ ឌី អាយុ៥០ឆ្នាំ (ក្រៅឃុំ)
*ទី៨៖ លោកស្រី យស់ ម៉ាលីណា (ក្រៅឃុំ)
*ទី៩៖ និង គូកន (ក្រៅឃុំ)។
ក្នុងសំណុំរឿងនេះ ក្រៅពីលោក ស ថាវី ដែលមុនចូលកាន់តំណែងជាអនុរដ្ឋលេខាធិការក្រសួងការពារជាតិ ជាអតីតអភិបាលខេត្តព្រះវិហារ និង ឧត្តរមានជ័យនោះ តុលាការក៍បានចេញដីកាបង្គាប់ឲ្យសមត្ថកិច្ចតាមចាប់ខ្លួនមនុស្ស២នាក់ទៀតផងដែរ ៕