ប្រជាពលរដ្ឋរស់នៅក្នុងភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ មានការភ្ញាក់ផ្អើល ក្រោយបុរសម្នាក់បានយកកាំបិតកាត់ប្រដាប់ភេទខ្លួនឯង និង ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។
ជនរងគ្រោះដែលកាត់ប្រដាប់ភេទខ្លួនឯងចោលបង្កឲ្យមានការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី២៩ មិថុនា ២០២០ ឈ្មោះគា វណ្ណា ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរកម្មកសំណង់ ស្នាក់នៅផ្ទះជួលក្នុងភូមិ សង្កាត់ខាងលើ។
បើតាមស្ត្រីជាប្រពន្ឋបានឲ្យដឹងថា ប្តីរបស់ខ្លួន ជាមនុស្សរៀនមន្តអាគមអូមអាម និង តែងតែផឹកស្រារាល់ថ្ងៃស្រាប់តែព្រឹកកើតហេតុនេះមិនដឹងថាគាត់យ៉ាងម៉េចនោះទេ ប្តីគាត់បានទាញកាំបិតប៉័ងតោ ពណ៌សមួយមកកាត់ប្រដាប់ភេទខ្លួនឯងស្ទើរតែដាច់ បណ្តាលឲ្យប្រកាច់ពេញផ្លូវនៅនឹងកន្លែងកើតហេតុ ឃើញដូច្នេះប្រពន្ធជនរងគ្រោះបានស្រែកឆោឡោផ្អើលដល់បងប្អូនប្រជាពលរដ្ឋរួមទាំងសមត្ថកិច្ចមូលដ្ឋានចុះមកដល់ទីតាំង កន្លែងកើតហេតុក៏នាំគ្នាចូលទៅជួយចាប់ជនរងគ្រោះ តែដោយសារឥទ្ធិពលនៃគ្រឿងស្រវឹងផងទើបជនរងគ្រោះទាញកាំបិតដេញកាប់បងប្អូនប្រជាពលរដ្ឋរួមទាំងសមត្ថកិច្ចដែលចូលទៅជួយនោះរត់ពេញផ្លូវផងដែរ ។
ក្រោយមកសមត្ថកិច្ចក៏បានហៅរថយន្តសាមុយដឹកជនរងគ្រោះយកទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះ ៕