ខ្យល់មូសុងនិរតីបក់ខ្លាំង គួបផ្សំនឹងជ្រលងនៃសម្ព័ន្ឋសម្ពាធទាបកំពុងបង្កើនឥទ្ឋិពលមកលើព្រះរាជាណាចក្រកម្ពុជា ស្ថានភាពបែបនេះ នឹងធ្វើឲ្យមានភ្លៀងធ្លាក់រាយប៉ាយទូទាំងប្រទេសកម្ពុជាក្នុងកម្រិតពីមធ្យមទៅច្រើន និងតំបន់មាត់សមុទ្រអាចមានភ្លៀងធ្លាក់ពីមធ្យមទៅខ្លាំង ចាប់ពីថ្ងៃទី០១ ដល់ ០៧ កក្កដា ២០២០ ។
ចំណែកសីតុណ្ហភាពអប្បបរមាពី២២ទៅ២៧អង្សារសេ និងអតិបរមាពី២៧ដល់៣១អង្សារសេ ។
នេះបើយោងតាមសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសរបស់ក្រសួងធនធានទឹកនិងឧតុនិយមរបស់ប្រទេសកម្ពុជាដែលចេញផ្សាយជាសាធារណៈនៅព្រឹកព្រលឹមថ្ងៃទី៣០ មិថុនា ២០២០ ។
សេចក្តីជូនដំណឹងដដែល ក៍បានអំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ជាពិសេសអ្នកធ្វើដំណើរតាមសមុទ្រនិងប្រជានេសាទទឹកប្រៃ ៕