អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ លោក វី សំណាង បានលើកឡើងថា មានករណីទន្ទ្រានកាន់កាប់ដីរដ្ឋខុសច្បាប់នៅតំបន់ឧទ្យានជាតិព្រះសុរាម្រិតកុសមៈគិរីរម្យ ។
យ៉ាងណាលោកចៅហ្វាយខេត្តមិនបានបញ្ជាក់លម្អិតអំពីអត្តសញ្ញាណជនរំលោភបំពានដីរដ្ឋនោះទេ ដោយលោកគ្រាន់តែសរសេរនៅលើអាក់ខោនហ្វេសប៊ុករបស់លោកនាប៉ុន្មាននាទីមុននេះក្នុងខ្លឹមសារទាំងស្រុងថា
«ឈប់បានឈប់ទៅ! កុំនាំគ្នាទៅទន្ទ្រានកាន់កាប់ដីរបស់រដ្ឋ ហើយធ្វើជាឈ្លោះគ្នា ដាក់ឲ្យខ្ញុំកាត់ឲ្យខាងនេះ កាត់ឲ្យខាងនោះ មិនអាចទៅរួចទេ។ នេះជាសកម្មភាពគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ស្ពឺ ចុះបង្ក្រាបភាពអាណាធិបតេយ្យដែលត្រូវទន្ទ្រានកាន់កាប់ដីរដ្ឋកាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ នៅតំបន់ឧទ្យានជាតិព្រះសុរាម្រិតកុសមៈ” គិរីរម្យ “។»៕