អាសូរណាស់ ! ធ្វើការនៅថៃយកលុយសងធនាគារ ធ្លាក់ពីលើអគារកម្ពស់៣៥ជាន់

ស្ត្រី​ម្នាក់ ត្រូវ​បាន​គេ​អះអាង​ថា ជា​ពល​ការិនី​ធ្វើការ​នៅ​ក្នុង​ប្រទេស​ថៃ បាន​ធ្លាក់​ពីលើ​អគារ​កម្ពស់ ៣៥​ជាន់ បណ្តាល​ឲ្យ​ជង់​ដែក​ចំ​មាត់​ធ្លុះ​ពី​ម្ខាង​ទៅ​ម្ខាង របួស​យ៉ាងធ្ងន់ធ្ងរ ។​

​បើ​តាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Van TongHai បាន​បញ្ជាក់​ថា ជន​រង​គ្រោះជា​ជន​ក្រីក្រ​ចំណាកស្រុក​ធ្វើការ​នៅ​ក្នុង​ប្រទេស​ថៃ​នោះ​ឈ្មោះ ស្រី រី​ម ភេទ​ស្រី រស់នៅ​ភូមិ អង្កាញ់ ឃុំ​មេទឹក ស្រុក​បាកាន ខេត្តពោធិ៍សាត់ ។​

​យ៉ាងណា​ក៍ដោយ គណនី​ខាងលើ​មិន​បាន​បញ្ជាក់​អំពី​មូលហេតុ​នៃ​គ្រោះថ្នាក់​ខាងលើ​ច្បាស់លាស់​នោះ​ទេ ហើយក៍​មិនដឹង​ថា កើតឡើង​នៅ​ពេល​ណា កន្លែង​ណា​ពិតប្រាកដ​ដែរ ។​

​នៅ​ម៉ោង​៧​និង​២៥​នាទី​យប់​ថ្ងៃ​ទី​០៧ កក្កដា ២០២០​នេះ «​អង្រុត​» មិន​អាច​រក​ការ​សុំ​អត្ថាធិប្បាយ​បាន​ទេពី​មន្ត្រី​អ្នកនាំពាក្យ​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ ជុំវិញ​ព័ត៌មាន​ខាងលើ​នេះ ៕