ខ្មែរសម្លាប់ខ្មែរលើដីថៃ

ប្រជា​នេសាទ​ជនជាតិ​ខ្មែរ​២​នាក់ បាន​កើត​ជម្លោះ​រហូត​វាយតប់​គ្នា​បណ្តាល​ឲ្យ​ម្នាក់​ស្លាប់ និង ម្នាក់​ទៀត​ត្រូវ​បាន​សមត្ថកិច្ច​ថៃ​ឃាត់ខ្លួន ។​

​បើ​តាម​បាងកក​ប៉ុស្តិ៍​បាន​បញ្ជាក់​ថា បុរស​ដែល​ស្លាប់​ឈ្មោះ វ៉ា​ន់ វិ​ឆ័​យ អាយុ អាយុ​៤៨​ឆ្នាំ និង​ជនសង្ស័យ​ជា​ជនជាតិ​ខ្មែរ​ដូច​គ្នា​និង​ជា​ជនសង្ស័យ​ឈ្មោះ ឡុ​ង ណៃ អាយុ ៤១​ឆ្នាំ ។​

​ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ ស្ថិត​លើ​សមុទ្រ​នៃ​ភាគ​ខាងត្បូង​ខេត្ត ណា​ខុន ស៊ី​ថា​ម៉ា​រ៉ាត់ ។​

​មិន​អាច​រក​ការ​សុំ​អត្ថាធិប្បាយ​បាន​បន្ថែម​បាន​ឡើយ​ពី​អ្នកនាំពាក្យ​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ នា​យប់​ថ្ងៃ​ទី​១៣ កក្កដា ២០២០ ។​

​មិនដឹង​ថា ទាំង​ជនល្មើស​និង​ជន​រង​គ្រោះ​មានស្រុក​កំណើត​នៅ​ទីណា​នោះ​ទេ ហើយក៍​មិន​ទាន់​ដឹង​ថា សព​ជន​ង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ពី​ប្រទេស​ថៃ​មក​ស្រុក​កំណើត​នោះ​នៅឡើយ​ដែរ ៕