គិតត្រឹមម៉ោង១០និង១០នាទីព្រឹកថ្ងៃទី១៤ កក្កដា ២០២០នេះ ចំនួនអ្នកឆ្លងមេរោគកូវីដ១៩នៅខ្មែរ បានកើនដល់១៦៥នាក់ហើយ បន្ទាប់ពីក្រសួងសុខាភិបាលបានរកឃើញអ្នកឆ្លងថ្មី៩នាក់ទៀត ជាករណីនាំចូលពីអារ៉ាប៊ីសាអ៊ូឌីត ។
បើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលដដែល ក្នុងចំណោមអ្នកឆ្លសរុប១៦៥នាក់ គឺជា១៣៣នាក់ និងកំពុងសម្រាកព្យាបាលចំនួន៣២ ។ អ្នកដែលឆ្លងរស់នៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ កំពង់ចាម ត្បូងឃ្មុំ សៀមរាប កំពង់ឆ្នាំង បន្ទាយមានជ័យ បាត់ដំបង ព្រះវិហារ កំពត កែប កោះកុង និងខេត្តកណ្តាល ។ ក្រៅពីពលរដ្ឋខ្មែរ ជនជាតិបរទេសដែលត្រូវបានរកឃើញមានបារាំង ចិន អង់គ្លេស កាណាដា ប៊ែលហ្សិក វៀតណាម ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ។
ដោយឡែក គិតត្រឹមម៉ោងខាងលើដែរ ពិភពលោកទាំងមូលមានអ្នកឆ្លងកូវីដ១៩សរុបជាង១៣លាននាក់ និង ជាង៥៧នាក់ស្លាប់ ៕