គ្រាប់បែកធុនធំប្រភេទជាគ្រាប់បែកទម្លាក់ពីយន្តហោះមួយគ្រាប់ដែលគេដឹងថា គេយករំសេវចេញអស់ ត្រូវបានគេយកមកធ្វើជួងសម្រាប់គោះជាសញ្ញាចូលនិងចេញលេងនៅក្នុងសាលារៀន ។
បើតាមរូបភាពដែលគណនីហ្វេសប៊ុក San Bunchhay បង្ហោះនៅលើបណ្តាញសង្គមនាព្រឹកថ្ងៃទី១៦ កក្កដា ២០២០នេះ គឺគ្រាប់បែក អាចថាជាសំបកគ្រាប់ដែលគេយកធ្វើជួងនេះ ស្ថិតនៅក្នុងបរិវេណវិទ្យាល័យ ជា ស៊ីម រក្សជ័យ ស្ថិតក្នុងស្រុកបាភ្នំ ខេត្តព្រៃវែង ។
ក្រុមអ្នកលេងបណ្តាញសង្គមបានលើកឡើងថា បើទោះបីជាគ្រាប់បែកនេះ គេយករំសេវចេញអស់ ស្អុយ ឬក៍ជាសំបកគ្រាប់ក្តី តែវាអាចមានគ្រោះថ្នាក់ជាយថាហេតុណាមួយកើតឡើងបាន ។ ចូរនៅឲ្យឆ្ងាយពីគ្រាប់ផ្ទុះ ឬ គ្រាប់មិនទាន់ផ្ទុះ ៕