អាសូរណាស់ គ្រូបង្រៀនសម្រាលកូនភ្លោះផុតហើយ ស្លាប់ខ្លួន

គ្រូបង្រៀន​ម្នាក់ បាន​សម្រាល​កូនភ្លោះ​រួច​ផុត​ហើយ ប៉ុន្តែ​អកុសល​ក៍បាន​ស្លាប់​ចោល​កូន​ទាំង​ពីរ​គួរ ឲ្យ​អាសូរ បំផុត​ទាំង​ម្តាយ​និង​កូនភ្លោះ​ទាំង​ពីរ ។​

​គេ​មិនដឹង​ថា​តើ​គ្រូបង្រៀន​ដ៍​អភ័ព្វ​រូប​នេះ សម្រាលកូន​នៅ​ក្នុង​មន្ទីរពេទ្យ​ណា​នោះ​ទេ គ្រាន់តែ​បញ្ជាក់​នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​«​ពិភព​កិច្ចការ​បង្រៀន​»​ថា គ្រូបង្រៀន​នោះ​ឈ្មោះ អ្នកគ្រូ ម៉ា​ប់ សុវណ្ណ អ្នកគ្រូ​ជា​អតីត​គរុ​សិស្ស ជំនាន់ ៣៦ ថ្នាក់ F នៃ​វិទ្យាស្ថាន​គរុកោសល្យ​ខេត្តបាត់ដំបង និង​មាន​ទីលំនៅ​ក្នុងភូមិ អូរ​គ្រៀ​ត ឃុំ​គារ ស្រុក មោង​ឬ​ស្សី ខេត្ត បាត់ដំបង ។ អ្នកគ្រូ​ទើបតែ​ចេញ​ប​ង្រៀ​ប​ឆ្នាំ ២០១៩ ថ្មី​ៗ​នេះ​ទេ​។​

​សូម​មេត្តា​ក្រសួងសុខាភិបាល​បើក​ការ​ស៊ើបអង្កេត​ស្រាវជ្រាវ ថា​តើ​អ្នកគ្រូ​ស្លាប់​ដោយសារ​អ្វី​ពិតប្រាកដ ? ៕