បុរសម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនតាមដីកាបង្គាប់របស់តុលាការពីបទលួងលោមកូនស្រីបង្កើតរបស់ខ្លួនរួមភេទជាច្រើនដង ។
បើតាមសមត្ថកិច្ចមូលដ្ឋាន បុរសដែលត្រូវបានចាប់ខ្លួនកាលពីវេលាថ្ងៃត្រង់ថ្ងៃទី១៩ កក្កដា ២០២០ មានឈ្មោះ ប៉ោះ ខ្ញី អាយុ៥០ឆ្នាំ រស់នៅក្នុងឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
ប៉ូលិសបានឲ្យដឹងថា កាលពីម៉ោង១០និង៣០នាព្រឹកថ្ងៃទី១៦ កក្កដា ជនសង្ស័យត្រូវជាឪពុកបង្កើត បាននិយាយ ទទូចសុំអង្វររួមភេទជាមួយនារីរងគ្រោះដែលត្រូវជាកូនបង្កើតរបស់ខ្លួន ពេលនោះនាងក៍យល់ព្រម ។ ក្រោយពេលរួមភេទជាមួយកូនស្រីអាយុ២០ឆ្នាំ ឪពុកចិត្តតិរច្ឆានបាននិយាយអង្វរកូនស្រីថា«កូនអើយ ក្នុងមួយខែឲ្យឪពុកសុំដេកជាមួយ០៥ដងមក ចាំឪពុកឲ្យលុយ៥ម៉ឺនរៀល »។ ដោយទ្រាំមិនបានទើបនារីរងគ្រោះ មកដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ រកយុត្តិធម៌ជូនខ្លួន ។
នៅចំពោះមុខសមត្ថកិច្ចឈ្មោះ ប៉ោះ ខ្ញី ក៍បានសារភាពប្រាប់ឲ្យដឹងទៀតថា ខ្លួនធ្លាប់បានរួមភេទជាមួយកូនស្រីបង្កើតរូបនេះ តាំងពីនាងនៅអាយុ១២ឆ្នាំមកម្ល៉េះ ហើយថាពេលនាងមានប្តីហើយ ក៍នៅតែសុំនាងរួមភេទជាច្រើនដងទៀតដែរ ។
បច្ចុប្បន្នជនតិរច្ឆានរូបនេះ ត្រូវបានសមត្ថកិច្ចកំពុងកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ ៕