អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ លោក វី សំណាង បានលើកឡើងនៅប៉ុន្មាននាទីមុននេះថា តាមការសិក្សារបស់លោក កាលពីសម័យសម្តេចឪនរោត្តមសីហនុនៅខេត្តកំពង់ស្ពឺមានរោងចក្រតែមួយគត់ គឺរោងចក្រស្ករស នៅកំពង់ត្រាំ តែសព្វថ្ងៃនៅខេត្តកំពង់ស្ពឺមានរោងចក្រជាង២០០រោងចក្រ ។
គួរបញ្ជាក់ថា នៅក្នុងសន្និសីទសារព័ត៌មានដែលមិនទាន់បិទបញ្ចប់នៅទីស្តីការគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃទី២០ កក្កដានេះ លោក វី សំណាង បានឲ្យដឹងថា នៅកំពង់ស្ពឺពីមុនការធ្វើស្រូវក្នុង១ហិកតាបានតែ៧០០គីឡូក្រាមតែប៉ុណ្ណោះ ។ បើតាមលោកចៅហ្វាយខេត្ត ក្រុមហ៊ុនសុខារបស់លោកឧកញ៉ា សុខ គង់ បានវិនិយោគលើផ្ទៃដីជាង២០០០ហិកតា នៅឧទ្យានជាតិមុនីវង្សបូកគោ ៕