មេប្រឆាំងពុករលួយទទួលគោរមងារជា«កិត្តិនីតិកោសលបណ្ឌិត»

ទេស​រដ្ឋមន្ត្រី និង​ជា​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ លោក​ឱម យ៉ិ​ន​ទៀង ត្រូវ​បាន​ព្រះមហាក្សត្រ​ខ្មែរ​ផ្តល់​គោរមងារ​កិត្តិយស​នៃ​រាជ​បណ្ឌិតសភា​កម្ពុជា​ជា​«​កិត្តិ​នីតិកោសល​បណ្ឌិត​» ។​

​នេះ​បើ​យោង​តាម​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៧២០/៧៥៨ ចុះ​ថ្ងៃ​ទី​១៨ កក្កដា ២០២០ និង​ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​រសៀល​ថ្ងៃ​ទី​២០ កក្កដា​នេះ ។

«​កិត្តិ​នីតិកោសល​បណ្ឌិត​» មានន័យថា ជាបណ្ឌិត ដែលប្រកបទៅដោយភាពឈ្លាសវៃចំណេះជំនាញ​ផ្នែកច្បាប់និងប្របដោយកិត្តិយស ៕