តើមន្រ្តីតុលាការក្នុងតំណែងអ្វីដែលត្រូវហៅ«ឯកឧត្តម»និង«លោកជំទាវ»?

ប្រធាន អនុប្រធាន​និង​ចៅក្រម​ទាំងអស់​នៃ​តុលាការ​កំពូល អគ្គ​ព្រះរាជអាជ្ញា អគ្គ​ព្រះរាជអាជ្ញា​រង​និង​ព្រះរាជអាជ្ញា​ទាំងអស់​នៃ​មហាអយ្យការ​អម​តុលាការ​កំពូល ប្រធាន និង អនុប្រធាន​សាលា​ឧ​ទ្ឋ​រណ៍ អគ្គ​ព្រះរាជអាជ្ញា​និង​អគ្គ​ព្រះរាជអាជ្ញា​រង​នៃ​មហាអយ្យការ​អម​សាលា​ឧ​ទ្ឋ​រណ៍ ប្រធាន​សាលាដំបូង​រាជធានី ខេត្ត​  និង ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី ខេត្ត ។

មន្ត្រី​តុលាការ​ដែល​មានមុខ​តំណែង​ខាងលើ ត្រូវ​បាន​ទទួល​គោរមងារ​ជា​«​ឯកឧត្តម​» ឬ «​លោក​ជំទាវ​» ដោយ​ស្វ័យប្រវត្តិ ។​

​នេះ​បើ​យោង​តាម​ព្រះរាជក្រឹត្យ​ស្តី​ពី​ការ​កំណត់​ងារ​សម្រាប់​ចៅក្រម និង​ព្រះរាជអាជ្ញា​តាម​មុខ​តំណែង ដែល​ឡាយ​ព្រះ​ហ​ស្ថ​លេខា​ដោយ​ព្រះមហាក្សត្រ​កាលពី​ថ្ងៃ​ទី​១៨ កក្កដា ២០២០ ៕