បើគយមិនចាប់ មន្ត្រីយោធាម្នាក់នឹងចំណេញជាង១០ម៉ឺនដុល្លារ

មន្ត្រី​យោធា​ម្នាក់​បាន​ស្បថ​ថា​នឹង​មិន​ទិញ​រថយន្ត​អត់​ព​ន្ឋ​ជិះ​ទៀត​ទេ ដោយសារ​មន្ត្រី​រូប​នោះ ត្រូវ​បាន​មន្ត្រី​គយ​ចាប់​រថយន្ត​ស៊េរី​ទំនើប​ម៉ាក Lexus 570 ផលិត​ឆ្នាំ​២០១៥ គេច​ព​ន្ឋ ហើយ​ត្រូវ​គយ​ឲ្យ​បង់​ព​ន្ឋ​ចំនួន​១០០% និង​ពិន័យ​១០% នៃ​តម្លៃ​រថយន្ត សរុប​ត្រូវ​បង់​ចំនួន​ ១០២៣០៣​ ដុល្លារ​។​

​បើ​តាម​លោក លឿង ហុង ជា​មន្ត្រី​យោធា​បាន​បញ្ជាក់​ទៀត​ថា រថយន្ត​របស់​ទើប​ជិះ​បាន​ជិត​១​ខែ​ប៉ុណ្ណោះ ។​

​សូម​បញ្ជាក់​រថយន្ត​របស់​លោក លឿង ហុង នេះ​ដែរ ត្រូវ​បាន​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា (​អ​.​គ​.​រ​) នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ប្រកាស​ដាក់​លក់​កាលពី​ថ្ងៃ​ទី​០៨ កក្កដា ២០២០ កន្លង​ទៅ​នេះ ជាមួយ​រថយន្ត​គេចពន្ធ​ជា​ច្រើន​គ្រឿង​ទៀត​ដែល​ត្រូវ​បាន​មន្ត្រី​គយ​បង្ក្រាប​បាន​នា​ពេល​កន្លង​មក ប្រសិនបើ​រយៈពេល​៦០​ថ្ងៃ​ទៀត ម្ចាស់​រថយន្ត​គេចពន្ធ​ទាំងនោះ មិន​ចូលខ្លួន​ដោះស្រាយ​។​

​សូម​បញ្ជាក់​ដែរ​ថា កន្លង​មក​មាន​រថយន្ត​ស៊េរី​ទំនើប​ៗ​ជា​ច្រើន​គ្រឿង ត្រូវ​បាន​គេ​ដឹង​ថា​ជា​ប្រភេទ​គេច​ព​ន្ឋ ហើយ​ដើម្បី​គេចវេស​ពី​ការ​បង់​ព​ន្ឋ ម្ចាស់​រថយន្ត​មួយ​ចំនួន​បាន​បំពាក់​ស្លាក​លេខ ន​.​ប​(​នគរបាល​) ឬ ខ​.​ម​(​ខេមរភូមិន្ទ​) ធ្វើ​ឲ្យ​មានការ​រិះគន់​ជា​ច្រើន​ពី​សំណាក់​ប្រជាពលរដ្ឋ ៕