នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីដើមខែកក្កដា ២០២០កន្លងមកនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសអនុវត្តអភិក្រមទី៥របស់លោក គឺការវះកាត់មន្ត្រីខិលខូចដែលជាប់ពាក់ព័ន្ឋនឹងបញ្ហាជម្លោះដីធ្លី ។ ក្រៅពីការប្រកាសខាងលើ លោក ហ៊ុន សែន ក៍បានថ្លែងដែរថា«មន្ត្រី អ្នកមានអំណាច ល្មមចេះឆ្អែត និងចេះគ្រប់គ្រាន់ហើយ ឈប់ធ្វើបាបប្រជាពលរដ្ឋតទៅទៀត» ។
ត្រង់ចំណុចនេះ ត្រូវបានក្រុមអ្នកតាមដានសង្គមមួយចំនួនបានលើកឡើងថា លោកប្រមុខរាជរដ្ឋាភិបាលខ្មែរដែលកាន់អំណាចជាង៣០ឆ្នាំ ហាក់មើលឃើញថាមន្ត្រីមានអំណាចខ្លះមានលុយគ្រប់គ្រាន់ ឬអាចនិយាយម្យ៉ាងទៀតថាមានលុយចាយមិនអស់ ។
យ៉ាងណា មជ្ឈដ្ឋាននិងអ្នកតាមដានសង្គមមួយចំនួនបានសាទរការប្រកាសរបស់លោក ហ៊ុន សែន ខាងលើ ក្នុងការចាត់វិធានការវះកាត់មន្ត្រីខិលខូចដែលយកអំណាចខ្លួនទៅបំពាន ឬរំលោភយកដីធ្លីរដ្ឋ ក៍ដូចជារបស់ពលរដ្ឋមួយចំនួនដែលកាន់កាប់ស្របច្បាប់ ៕