តាមការវាយតម្លៃរបស់ក្រុមអ្នកជំនាញបរទេសបានបង្ហាញថា ក្នុងរយៈពេល២៤ម៉ោង មេរោគកូវីដ-១៩ បានយកជីវិតមនុស្សនៅលើភពផែនដីជិត៦០០០នាក់ ឬ មួយម៉ោងស្លាប់ ២៤៧នាក់ ហើយបើគិតជាវិនាទី គឺរៀងរាល់១៥វិនាទីម្តង មានមនុស្សម្នាក់ស្លាប់ ។
គិតត្រឹមម៉ោង១២និង៥៥នាទីថ្ងៃត្រង់ ថ្ងៃទី០៥ សីហានេះ កូវីដ-១៩ បានយកជីវិតមនុស្សនៅទូទាំងពិភពលោកសរុប ៧០៤,៣៩៦នាក់ និងឆ្លងសរុប១៨,៧០៦,៣៧៦នាក់ ។
ដោយឡែក គិតត្រឹមម៉ោងជិត៦ល្ងាចម្សិលមិញ ប្រទេសទាំង១០នៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ( ASEAN ) មានអ្នកឆ្លងមេរោគកូវីដ-១៩ សរុប ២៩៤ ៧២៦នាក់ និង អ្នកស្លាប់សរុប៧៧៣០នាក់ ខណៈនៅព្រឹកនេះ កម្ពុជារកឃើញថ្មី០២នាក់ វៀតណាម ២០នាក់ ថៃ ៧នាក់ និងភូមា០១នាក់ ៕