នៅសាលប្រជុំទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី០៥ សីហា ២០២០នេះ មានរៀបចំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់ក្រុមការងាររៀបចំគោលនយោបាយជាតិអភិវឌ្ឍន៍ជនបទ ២០២១-២០៣០ និងប្រកាសសមាសភាពរដ្ឋលេខាធិការចំនួន ៣រូប។
ពិធីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងមានការចូលរួមពីរដ្ឋលេខា អនុរដ្ឋធិការ អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋានចំណុះក្រសួងអភិវឌ្ឍន៍ជនបទជាច្រើនរូបទៀត ។
បើតាមប្រភពថា រដ្ឋលេខាធិការដែលទើបតែងតាំងថ្មីតាមព្រះរាជក្រឹត្យទាំង៣រូបនេះរួមមាន៖ លោក ជ្រុន ថេរ៉ាវ៉ាត , អតីតប្រធានគណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋា និងលោក អ៊ុក ពញ្ញា ដែលគេស្គាល់ថាជាកូនប្រុសបង្កើតរបស់លោក អ៊ុក រ៉ាប៊ុន ជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ៕
ប្រភព៖ FN