ប្រជាពលរដ្ឋខ្មែរជាច្រើននាក់ ក្នុងនោះក៍មានចៅហ្វាយស្រុកផងដែរ ត្រូវបានយួនចាប់កាត់ក្បាលតាមការបញ្ជារបស់ស្តេចយួនកាលពីឆ្នាំ១៨៤៤ ។
បើតាមគណនីហ្វេសប៊ុកឈ្មោះ សេង ស្រីណាក់ ដែលគេស្គាល់ថាជាគណនីដែលតែងរំលេចនិងយកឯកសារប្រវត្តិសាស្ត្រពីអតីតកាលដ៍ល្អៗមកសរសេរបង្ហោះនៅលើបណ្តាញសង្គមទុកជាចំណេះដឹងទូទៅសម្រាប់កូនខ្មែរជំនាន់ក្រោយៗនោះ បានលើកឡើងថា ការដែលស្តេចយួនបញ្ជាឲ្យកាត់ក្បាលខ្មែរនោះ គឺដោយសារតែចៅហ្វាយស្រុកនិងប្រជាពលរដ្ឋខ្មែរជាជនរងគ្រោះបានងើបបះបោរប្រឆាំងនឹងយួន ។
គណនីខាងលើបានសរសេរក្នុងខ្លឹមសារដើមទាំងស្រុងថា«នៅឆ្នាំ១៨៤៤ ស្ដេចយួនបានបញ្ជាឲ្យកាត់ក្បាលខ្មែរកម្ពុជាក្រោម ដែលងើបបះបោរប្រឆាំងនិងយួន មានមេស្រុកនិងប្រជាជនខ្មែរជាច្រើន ត្រូវយួនកាត់ក្បាល។
យ៉ាងណាក៍ដោយ គណនីឈ្មោះ សេង ស្រីណាក់ មិនបានបញ្ជាក់ ឬ បង្ហាញពីឯកសារយោងដែលយកមកបង្ហោះនោះទេ ៕