ក្រុមនិស្សិតយោធានៃសាធារណរដ្ឋសង្គមនិយមវៀតណាមចំនួន ១៥នាក់ បានបញ្ចប់វគ្គសិក្សាបរិញ្ញាបត្រភាសាខ្មែរ និង បានធ្វើដំណើរចាកចេញពីប្រទេសកម្ពុជាហើយនៅព្រឹកថ្ងៃទី០៥ សីហា ២០២០នេះ ។
នេះបើយោងតាមផេកហ្វេសប៊ុកផ្លូវការរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ដែលបង្ហោះកាលពីថ្ងៃត្រង់ថ្ងៃទី០៥ សីហា ២០២០ ។
គេមិនដឹងថា តើនិស្សិតយោធាវៀតណាមដែលទទួលបានបរិញ្ញាបត្រភាសាខ្មែរខាងលើនេះ បានមកបំពេញកម្មសិក្សាយកជំនាញភាសាខ្មែរនេះតាំងពីពេលណានោះទេ ហើយក៍មិនដឹងអំពីសារប្រយោជន៍ដែលខ្លួនជាទាហានបែរជាមករៀនជំនាញបន្ថែមខាងអក្សរសាស្ត្រខ្មែរទៅវិញនោះដែរ ។
នៅល្ងាចថ្ងៃពុធដដែលនេះ «អង្រុត» មិនអាចរកការសុំអត្ថាធិប្បាយបានទេពីអ្នកនាំពាក្យក្រសួងការពារជាតិរបស់ប្រទេសកម្ពុជា ក៍ដូចជាមន្ត្រីតំណាងស្ថានទូតវៀតណាមប្រចាំប្រទេសខ្មែរ ៕